នាព្រឹកថ្ងៃសុក្រ ៤កេីត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ខែមេសា ឆ្នាំ២០២៤, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានប្រារព្ធពិធីសូត្រមន្ត ដើម្បីលើករាសី ប្រោះព្រំ ទទួលពរជ័យពីព្រះសង្ឃ និងរបាំត្រុដ ដើម្បីប្រសិទ្ធនូវសព្ទសាធុការពរជូនមន្ត្រីរាជការទាំងអស់ និងបណ្ដេញឧបទ្រពចង្រៃដែលកើតមានឡើងកាលពីឆ្នាំចាស់មកនេះ ឲ្យវិនាសចេញ និងនាំមង្គលល្អជំនួសមកវិញ។